អង់គ្លេស៖ Semi Ajayi រកគ្រាប់បាល់ចុងម៉ោងឱ្យ តាមស្មើក្រុមកំពូលតារាង Liverpool ដោយលទ្ធផល ១-១ ហើយវាជាពិន្ទុដំបូងដែលលោក Sam Allardyce ដឹកនាំពួកគេទទួលបានក្នុងតំណែងជាអ្នកចាត់ការក្លិប។

ក្រុមរបស់លោក Jurgen Klopp រំពឹងនាំមុខដាច់៥ពិន្ទុនៅលើកំពូលតារាង Premier League នៅពេលដែល Sadio Mane រកគ្រាប់បាល់នាំមុខឱ្យក្រុមម្ចាស់ផ្ទះហង្សក្រហម ពីការបញ្ជូនបាល់ឆ្ងាយរបស់ខ្សែការពារ Joel Matip។

ហើយ Liverpool គ្រប់គ្រងការប្រកួតសឹងទាំងស្រុង ដោយមិនអាចរកគ្រាប់បាល់បានបន្ថែមបាន ប៉ុន្ដែក្រុមភ្ញៀវ West Brom បានរកគ្រាប់បាល់វាយបកតាមស្មើ នៅនាទីទី៨៣ ដោយកីឡាករ Sam Allardyce។

ដោយឡែក ក្រុមមាន់ខ្នាយមាស Tottenham បានបាត់បង់៣ពិន្ទុ ក្រោយក្រុម Wolves តាមស្មើ១-១ នៅចុងម៉ោង។

គួរបញ្ជាក់ផងដែរថា Liverpool កំពុងឈរលើកំពូលតារាងបណ្ដោះអាសន្នមាន៣២ពិន្ទុ ដោយឡែក West Brom មានតែ៨ពិន្ទុប៉ុណ្ណោះឆ្លងកាត់១៥ ប្រកួត ឈរនៅចំណាត់ថ្នាក់១៩។ រីឯ Tottenham មាន២៦ពិន្ទុ នៅលេខរៀងទី៥ ខណៈ Wolves មាន២២ពិន្ទុ ឈរនៅចំណាត់ថ្នាក់១១ នៅក្នុងតារាង។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ