អង់គ្លេស៖ បើយោងតាមប្រភព DailyMail ក្របខណ្ឌ Premier League បានប្រកាសជាផ្លូវការថានឹងបើករដូវកាលថ្មីឆ្នាំ២០២០-២០២១នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ ហើយនឹងបញ្ចប់នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១។

យ៉ាងណាមិញ ក្លឹបទាំងអស់បានយល់ព្រមជាមួយការបើកដំណើរការលីគនេះ ស្របពេលការសម្រាករបស់កីឡាករវិញនៅរដូវកាលនេះក៏មានពេលខ្លីខ្លាំងផងដែរ។ គេមិនទាន់ទទួលបានកាលវិភាគប្រកួតនៅឡើយទេ ដោយអាចនឹងប្រាប់នៅមុនការប្រកួតមួយសប្ដាហ៍។ ជាមួយរយៈពេលខ្លីនៃការសម្រាកនេះដែរ សមាជិកក្រុមទាំងអស់ដែលនឹងត្រូវលេង UEFA Champions League ឬ Europa League នោះ ប្រហែលជាមិនមានពេលសម្រាកលំហែកាយឡើយ។

ជាមួយគ្នានេះដែរ ការបើករដូវកាលថ្មីវិញនេះ ទំនងជារដ្ឋាភិបាលអង់គ្លេស នឹងយល់ព្រមឱ្យអ្នកគាំទ្រចូលទស្សនាថែមទៀតផង។ តែការចូលទស្សនានោះ អាចនឹងមានការរក្សាគម្លាតសង្គមបន្តិច មិនអាចអង្គុយជិតគ្នានោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ