ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គិតមកត្រឹម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងចំណាយជាង ៤លានដុល្លារ ទិញសម្ភារៈពេទ្យ ដើម្បីផ្គត់ផ្គង់តាមមន្ទីរពេទ្យនានា សម្រាប់ពិនិត្យ ព្យាបាលជំងឺ កូវីដ-១៩ នៅកម្ពុជា។

ក្នុងសន្និសីទព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា «បើគិតត្រឹមថ្ងៃ២០ មេសា នេះយើងបានទទួលថវិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៤លានដុល្លារកន្លះ ហើយជាក់ស្តែងយើងស្នើសុំពី រាជរដ្ឋាភិ បាលបាន៦លាន ដុល្លារអា មេរិក។ថវិការនេះយើងប្រើប្រាស់ដើម្បីទិញសំភារៈបរិក្ខា ផ្គត់ផ្តង់ដើម្បី ជូនទៅមន្ទីពេទ្យខេត្តទាំង២៥ខេត្តក្រុង និងមន្ទីពេទ្យខ្មែរ សូវៀត និងមន្ទីពេទ្យចា ក់អង្រែ»។

លោកស្រី ក៏បានលើកចំពោះថវិការរបស់សប្បុរសជន ដែលចូលតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី មកដល់ពេលនេះមានសរុប១៣លានដុល្លារអាមេរិក ហើយប៉ាន់ស្មានបានចំណាយទៅវិញ៥លានដុល្លារ ដោយមិនបូកនឹងការផ្ទេរទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ១លានដុល្លារសម្រាប់ធ្វើការផ្តត់ផ្គងក្នុងការធ្វើតេស្ត្រនិងព្យាបាល កម្មករ ដែលត្រឡប់ពីបុណ្យចូលឆ្នាំមកភ្នំពេញវិញ។

លោកស្រីបន្តថាសម្រាប់ថវិការ៥លានដុល្លារនេះក្រសួងបានចំណាយទិញម៉ាស់សម្រាប់ពាក់ទូទៅ ដោយបានទិញម៉ាស់១១លានម៉ាស់ តាមផែនការរបស់សម្តេចតេជោ មកក្រសួង សុខាភិបាល ។ ម៉ាស់ទាំងនេះបានទិញរួចហើយនឡើយតែដឹកជញ្ជូនក្នុងឃ្លាំង ២កន្លែង គឺនៅផ្លូវជាតិលេខ៣មួយកន្លែង និងនៅផ្លូវជាតិលេខ៦អា។ 

លោកស្រីបានលើកឡើងទៀតថាសម្រាប់ការទិញសំភារៈនេះប្រើប្រាស់ថវិការប្រហែលជាង៤លានដុល្លារអាមេរិក ហើយតាមគម្រោងសំភារៈទាំងនេះនឹងនាំចូលទីតាំងស្តុក ទុកនៅ ចុងខែមេសានេះ។

ជាមួយគ្នានោះដែរលោកស្រីក៏ឲ្យដឹងថាកម្មករដែលគ្រោងនឹងធ្វើការវិញនឹងត្រូវពិនិត្យកំដៅ សុខភាព មុននឹងត្រឡប់ចូលធ្វើការវិញនោះជាង១ម៉ឺននាក់ ហើយក្រសួងការងារ និងសា លារាជធានីភ្នំពេញបានរៀប ចំទីតាំង១០កន្លែងសម្រាប់ធ្វើការធ្វើការពិនិត្យ នឹងទុកឲ្យ ពួកគាត់ ឲ្យនៅដាច់ដោយឡែករយៈ ពេល១៤ថ្ងៃ។ គ្រូពេទ្យស្ម័គ្រសម្តេចតេជោ ចំនួន៤២២ នាក់បាន កំពុងធ្វើការសហការជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តារោងចក្ររបស់ក្រសួងការងារផងដែរ ក្នុងការធ្វើការពិនិត្យ សុខភាពកម្មករមុននឹងអនុញ្ញាតឲ្យចូលធ្វើការវិញ។

ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោកគេមិនទាន់រកឃើញពីប្រភពនៃការឆ្លងដោយសារជំងឹកូវីដ១៩នោះទេ។ ក្នុងនោះទាំងប្រទេសមហាអំណាច ប្រទេសរីកចំរើនក៏មានការរីករាលដាលជំងឺកូវី ដ១៩នេះដែរ។ 

លោកបន្ដថា ដូច្នេះសម្រាប់កម្ពុជាត្រូវតែធ្វើការសហការគ្នាក្នុងទប់ស្កាត់ជំងឺនេះ ពិសេសនោះធ្វើការទប់ស្កាត់កុំឲ្យមានការរីករាលដាលការចម្លងទៅក្នុងសហគមន៍ ហើយកុំឲ្យមានការចម្លងពីខាងក្រៅឲ្យសោះ។

 

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«យើងមិនត្រូវលែងដៃនោះទេ ទាំងអ្នកសិល្បៈករ  អ្នកសារព័ត៌មាន…ត្រូវបន្តធ្វើការទប់ស្កាត់ចំពោះការងារនេះ ។ ទាំងប្រជាពលរដ្ឋ  ទាហាន  ប៉ូលីស…គេធ្វើការជាមួយគ្នា អីចឹងយើងត្រូវធ្វើការនេះបន្តទៀត»។

ក្នុងឱកាសនោះដែរលោក ស្រី វេជ្ជបណ្ឌិត Le Ailan   តំណាងអង្កការសុខភាពពិភព លោកបានលើកឡើងថាបញ្ហាជំងឺកូវីដ១៩បានកំពុងស្ថិតក្នុងការបំរាមកំហែងធ្ងន់ធ្ងរនៅឡើយនៅក្នុងពិភពលោក។ ល្បឿននៃការវិវត្តន៍ដោយសារមេរោគកូវីដ១៩នេះលឿនណាស់។

លោកស្រីបន្តថាស្ថានភាពនៃជំងឺកូវីដ១៩នេះនៅតាមបណ្តាប្រទេសនានាបានស្ថិតនៅក្នុងលក្ខខណ្ឌផ្សេងគ្នាក៏ដូចជាការវិវត្តន៍រីករាលដាល។ ការបញ្ចប់ការផ្ទុះនៃជំងឺកូវីដ១៩នេះ មិនអាចងាយបញ្ចប់នោះទេ លុះត្រាតែប្រទេសទាំងអស់នៅក្នុងពិភពលោកលែមាន បញ្ហាជំងឺនេះ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា«គិតមកដល់ថ្ងៃទី២០មេសានេះមានមនុស្សប្រហែល២លាននាក់បានឆ្លងជំងឺកូវីដ១៩នេះ ហើយក្នុងនោះក៏ស្លាប់មានមនុស្ស ជាង១៥ម៉ឺននាក់ ក្នុងប្រទេស១១៣ និងនៅតំបន់ផ្សេងទៀត។  នៅក្នុងប្រទេសកម្ពុជាវិញ គឺបានឆ្លើយតប យ៉ាងល្អសម្រាប់ករណីជាង១០០នេះ ហើយគ្មានអ្នកស្លាប់ ដែលជាដំណឹងល្អ ប៉ុន្តែកម្ពុជាស្ថិត ក្នុងដំណាក់ដំបូងនៅឡើយទេ»៕ E B

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ