ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកស្ទឹងសន ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា បាន និងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត។

ស្ថានភាពបែបនេះ ធ្វើឱ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើត មានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន។

យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ ឃើញថា នៅស្ថានីយស្ថានដូនម៉ា ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣៥៨ ម៉ែត្រ ខ្ពស់ ជាងថ្ងៃម្សិលមិញ ០៣៤ ម៉ែត្រ ។  នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,១០ ម៉ែត្រ ។ នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ម៉ែត្រ ទឹកនៅនឹង ។

យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើងជាយថាហេតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ