ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលពិសេស នៃមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២១។ 

សូមជម្រាបថា កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរបស់អាស៊ាន រួមទាំងលោក អោង មីន ឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាផងដែរ។ តែនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា និងប្រធានាធិបតីហ្វីលីពិន លោក រ៉ូទ្រីហ្គោ ឌុយឌែតេ មិនបានអញ្ជើញចូលរួមនោះទេ គឺបានចាត់បញ្ជូនត្រឹមរដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប៉ុណ្ណោះ។

ជាងនេះទៅទៀត របៀបវារ:សំខាន់ៗ ចំនួន៣ រួមមាន៖  ទី១-ការកសាងសហគមន៍អាស៊ាន,ទី ២ -ទំនាក់ ទំនង ខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិបានប្រារព្វធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការនាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ