ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ លោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីរិះគន់ទៅលើការស្លៀកពាក់របស់លោក។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលរៀបចំឡើងនៅកម្ពុជា នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។

កាលពីពេលថ្មីៗនេះ លោក ម៉ៃ សុគន្ធ ដែលធ្លាប់ជាអ្នកសិល្បៈមួយរូប បានរិះគន់ការស្លៀកពាក់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អំឡុងលោកទៅដឹកនាំដោយផ្ទាល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិទីម័រ។

សម្ដេតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កូនប្រុស បើសិនជាកូន ជាកូនល្អរបស់ខ្មែរ កូនគួរសុំទោសចំពោះ Honda ទៅ ពាក្យប៉ុន្មានម៉ាត់ ដែលកូនប្រើនេះវាធ្ងន់ធ្ងរហួស សម្រាប់ការទ្រាំទ្ររបស់ Honda ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជា រយៈពេលប៉ុន្មានឆ្នាំ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ