ភ្នំពេញ ៖ គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តអនុវត្តបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ ដែលជួយលើកកម្ពស់សោភ័ណរម្មណីដ្ឋានមុខអង្គរ កាន់តែស្រស់ស្អាតនិងមានភាព បៃតងដែលជាទីទាក់ទាញភ្ញៀវទេសចរ។

ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹករៀបចំសួនច្បារដាំស្មៅដាំផ្កានិងដើមឈើនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការកែប្រែបរិវេណនេះឲ្យ ក្លាយទៅជាសួនច្បារបៃតងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា «គម្រោងកែលំអសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនាពេលបច្ចុប្បន្ននេះ ដំណើរការបានប្រមាណ៦០ភាគរយហើយ ដោយក្រុមការងារជំនាញបាន ចាប់ផ្តើមអនុវត្តគម្រោងនេះ តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ»។

លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់ សោភ័ណភាព គុណភាព និងជំរុញអោយមានការចូលមកទស្សនា ក្នុងរមណីដ្ឋានអង្គរទាំង ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ