តារាភេទទី៣ មានកេរ្តិ៍ឈ្មោះល្បីល្បាញ នាង Poyd Treechada Petcharat នាំឲ្យមហាជននៅប្រទេសថៃ និងប្រទេសចិនស្គាល់ច្បាស់ ថាជាតារាខ្ទើយមានសម្រស់ស្រស់ស្អាតខ្លាំងក្នុងចំណោមតារាភេទទី៣ ដ៏ទៃទៀតស្ថិតនៅតំបន់អាស៊ី។នេះបើយោងតាម pressnews។តារាភេទទី៣វ័យ៣២ឆ្នាំរូបនេះ បានធ្វើការវះកាត់ផ្លាស់ប្ដូរភេទ និងកែសម្ផស្សតាំងពីវ័យ១៩ ឆ្នាំ ឲ្យក្លាយទៅជាមនុស្សស្រីពេញលក្ខណៈ។ដោយសារតែមានទេពកោសល្យតាំងពីកំណើត និងសមត្ថភាពដ៏ប៉ិនប្រសព្វក្នុងវិស័យសិល្បៈ នាងបានក្លាយតារាសម្តែង និងតារាម៉ូដែល។សូមរំលឹកបន្តិចត្រឹមជាខ្ទើយ Poyd ឈ្នះជ័យលាភី Miss Tiffany និង Miss International Queen កាលពីឆ្នាំ២០០៤។ ហើយក៏ក្លាយជាតារាសម្ដែងក្នុងរឿងភាគថៃដូចជា៖ រឿង Ruk Tur Took Wan (២០០៧) រឿង Muay inter (Ch.7/2008) និង រឿង Nang Khaen ជាមួយនិងតារាវ័យ ៣៦ ឆ្នាំ លោក Tye Nattapol Leeyawanich 2017)។នត្រឹមតែក្លាយតារាសម្ដែងមានឈ្មោះល្បីក្នុងប្រទេសថៃប៉ុណ្ណោះនោះទេ ថែមទាំងមានឱកាសសម្តែងភាពយន្តចិនហុងកុងដូចជា៖ រឿងចិនThe White Storm (2013) រឿងចិនFrom Vegas to Macau II (2015) រឿងចិន Insomnia Lover (2016) រឿងចិនWitch Doctor (2016) ដែលបានសម្តែងជាមួយនឹងតារាសម្តែងប្រុសចិនហុងកុងល្បីៗជាច្រើនរូបថែមទៀតផង។សូមបញ្ជាក់ថា បច្ចុប្បន្នPoyd នៅតែមានសម្រស់ស្អាត និងមានសន្ទុះគាំទ្រខ្លាំងពីមហាជនទាំងក្នុងស្រុក និងក្រៅស្រុកមួយទំហឹង ទោះបីជាវ័យកាន់តែជ្រែបន្តិចក៏ដោយ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ