ភ្នំពេញ៖ តារាកំប្លែងល្បីល្បាញ អ្នកនាង សំ ប៉ូលីដា បានLive ព្រលះ តារាចម្រៀង និង ជាតារាសម្ដែងរួមអាជីព អ្នកនាង ព្រីម មន្ថា ឥតសំចៃមាត់ បន្ទាប់ពីអ្នកនាងប្រកាសថា ព្រីម មន្ថា បានចោទខ្លួនថា បានលួចកាបូបខ្លួន ដែលមានតម្លៃជាង៦០០ដុល្លារ។ អ្នកនាង សំ បូលីដា បានទាំងទម្លាយថា ព្រីម មន្ថា ធ្លាប់ខ្ចីឡានខ្លួនជិះ ធ្លាប់ស៊ីពែខ្លួន ដោយអ្នកនាង ហែកថា ព្រីម មន្ថា គឺជាស្រីអស់សាច់ ដែលសំបូរតែរឿងយកប្ដីគេ តែបែរជាមកចោទខ្លួនថាលួចកាបូប និង ដាក់បណ្ដាខ្លួននោះផង។

អ្នកនាង សំ ប៉ូលីដា និយាយថា អ្នកនាង ព្រីម មន្ថា បានហៅខ្លួនអោយជូនទៅខេត្តពោធិ៍សាត់ ហើយបានបបួលអោយទៅដេកនៅផ្ទះនោះមួយថ្ងៃ លុះថ្ងៃទី៣១ មីនា ឆ្នាំ២០២០ ក៏ដើរប្រាប់គេថាបាត់កាបូប LV មួយដែលបានទិញនៅអូស្ត្រាលី តម្លៃជាង៦០០ដុល្លារ ហើយសន្និដ្ឋានថា អ្នកនាង សំ ប៉ូលីដា ជាអ្នកយក និងបានទងដាក់បណ្ដាសារអោយអ្នកនាង សំ ប៉ូលីដា ស្លាប់នឹងជម្ងឺបេះដូងរាល់ថ្ងៃ ដោយសារតែមកដេកផ្ទះមួយយប់ ហើយលួចយកកាបូប។

ដំណឹងនេះបានធ្វើអោយ អ្នកនាង សំ ប៉ូលីដា ឆេះដុំ ហើយ Live វាយបក។ នៅក្នុងវីដេអូនោះ ក៏មានការជេរប្រទិច និង ហែកកេរ្តិ៍ អ្នកនាង ព្រីម មន្ថា អោយរងការអាម៉ាស់ផងដែរ។ អ្នកនាង សំ ប៉ូលីដា បន្ថថា អ្នកនាងមានសំលេងចោទប្រកាន់ និង ដាក់បណ្ដាសាររបស់អ្នកនាង ព្រីម មន្ថា ទាំងអស់ ទើបមិនខ្លាចក្នុងការវាយបក ដោយទោះជា ព្រីម មន្ថា ចង់ប្ដឹង ក៏អាចកំដរបាន។ នេះគឺជាជម្លោះអ្នកសិល្បៈថ្មីមួយ ដែលបានកើតឡើងរវាងតារាល្បី២រូប ដែលធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ