ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹក ឲ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការ វិសហមជ្ឈការ និងមាន ម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។យោងតាម គេហទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ការណែនាំ និងក្រើនរំលឹករបស់ លោក ប៉ាន សូរស័ក្តិ ធ្វើឡើងក្នុងពិធី ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានផ្តល់គោលការណ៍ណែនាំ លើការងារ សំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយក ចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។

លោកបានជំរុញឲ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវសហការណ៍ជាមួយ អាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។ 

ជាពិសេសត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាល តំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ