ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្រសួង​ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ហើយបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ