អង់គ្លេស៖ ក្រុមតោខៀវ Chelsea លេងស្មើក្រុម West Brom ក្នុងលទ្ធផល ៣-៣ សម្រាប់ការប្រកួតលីគកំពូលអង់គ្លេសនៅយប់មិញនេះ។

សម្រាប់ការប្រកួតនេះដែរ គឺជាការបង្ហាញខ្លួនលើកដំបូងហើយសម្រាប់ Thiago Silva ឱ្យក្រុម Chelsea ប៉ុន្តែលទ្ធផលវិញមិនគាប់ប្រសើរឡើយ។ ជាក់ស្ដែងនៅត្រឹមតង់ទី១ ពួកគេបានរបួតគ្រាប់បាល់ដល់ទៅ៣គ្រាប់ទៅហើយ ក្នុងនោះក៏មានកំហុសចេញពី Thiago ផងដែរ។ ជាសំណាងល្អ នៅតង់ទី២ ក្រុមតោខៀវអាចវាយបកបាន៣គ្រាប់វិញ យក១ពិន្ទុពីការប្រកួតនេះ។

យ៉ាងណាមិញ សម្រាប់រឿងកំហុសរបស់ Thiago នេះដែរ លោក Lampard គិតថាមិនធ្ងន់ធ្ងរឡើយ។ លោកនៅតែផ្ដល់ទំនុកចិត្តដល់កីឡាករប្រេស៊ីលនេះដដែល ថានឹងអាចក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមមិនបាននៅថ្ងៃអនាគត៕

គួរបញ្ជាក់ផងដែរថា ក្រុមតោខៀវ Chelsea ឆ្លងកាត់៣ប្រកួតមានតែ៤ពិន្ទុប៉ុណ្ណោះ ដោយឈ្នះ១ ចាញ់១ នឹងស្មើ១ប្រកួត។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ