មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ណែនាំឱ្យប្រជាកសិករដែលចិញ្ចឹសត្វទាំងអស់ជាពិសេស គោ ក្របី បង្កើនការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុដែលអាចបង្ករជាសត្វល្អិតចង្រៃ រីកដុះដាលចម្លងជំងឺយ៉ាងឆាប់រហ័ស មុន និងក្រោយពេលភ្លៀងធ្លាក់។

ដូចនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៅជំងឺលើគោ ក្របី មន្ទីរកសិកម្មខេត្តសូវធ្វើការណែនាំដូចខាងក្រោម៖

១ត្រូវមានក្រោលសម្រាប់សត្វដេកនៅពេលយប់ និងជ្រកពេលភ្លៀង ធ្លាក់ខ្លាំងឱ្យបានត្រឹមត្រូវ ក្នុងក្រោលត្រូវចាក់ស៊ីម៉ង ឬបុកបង្ហាប់ដីឱ្យណែនល្អ ដើម្បីកុំឱ្យមានភក់ជ្រាំ សម្អាតក្រោយជាប្រចាំ និងរៀបចំសម្ភារដាក់ចំណី និងទឹកឱ្យផឹកបានគ្រាប់គ្រាន់។

២ មិនត្រូវលែងគោ ក្របី នៅពេលព្រឹកព្រលឹមពេក ត្រូវរងចាំដល់ថ្ងៃរះ ខ្ពស់បន្តិច ដើម្បីឱ្យស្មៅជាតិស្ងួត ទឹកសន្សើម ឬទឹកភ្លៀង។

៣ ត្រូវត្រៀមចំបើ ស្មៅស្ងួត សម្រាប់ផ្តល់ឱ្យសត្វស៊ី នៅពេលភ្លៀងធ្លាក់ខ្លាំង និងពេលទឹកជំនន់កើតឡើងជាយថាហេតុ។

៤ ត្រូវរៀបចំទីទួល ឬធ្នើរសុវត្ថិភាព សម្រាប់រក្សាសត្វនៅពេលមានទឹកជំនន់កើតឡើង។

៥ត្រូវចាក់ថ្នាំការពារជំងឺឆ្លង ជាពិសេសថ្នាំការពារ ជំងឺសារទឹក អុតក្តាម លើគោ ក្របី ។

៦ សូមមេត្តាកុំប៉ះពាល់ និងបរិភោគសាច់សត្វដែលស្លាប់ដោយសារជំងឺ សត្វស្លាប់គួរតែដុត ឬកប់ចោល។

៧ ហាមមិនឱ្យមានការទិញលក់ និងចរាចរណ៍សត្វដែលមានជំងឺ និងស្លាប់ដោយសារជំងឺជាដាច់ខាត ។

៨ បើមានសត្វឈឺ ឬសង្ស័យថាឈឺ ត្រូវហៅពេទ្យសត្វ ភូមិដែលនៅជិតបំ ផុតមកព្យាបាល និងត្រូវរាយការទៅអាជ្ញាធរឃុំ មេភូមិ ដើម្បីមានវិធានការបន្ត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ