ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែង ប្រសិនបើប្រជាពលរដ្ឋឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ «នគរបាល 2-7715» ក្លែងក្លាយ ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន ការភ្លាមៗ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ថា នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ 

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ ១១៧ ហៅចូលដោយឥតគិតថ្លៃ»។

សូមរំលឹកថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook មានការ Share រូបភាពឡានស៊េរីទំនើប Rolls-Royce និង Mercedes តែពាក់ផ្លាកលេខ «នគរបាល» បង្កឲ្យមានការរិះគន់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ