ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះ Legend Hotel & Resort បានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»។

នៅក្នុងឱកាសខួបទី១៦០ ទិវា ៨ ឧសភា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យចំពោះគណះគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ Legend Hotel & Resort ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

Legend Hotel & Resort មានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ងាយស្រួលរកបំផុត នៅក្បែរឆ្នេរសមុទ្រ ជាប់នឹងវីថីឯករាជ្យ ហេីយមានបន្ទប់គេងស្អាត និងទំនើប, បន្ទប់ហាត់ប្រាណបំពាក់សម្ភារទំនើបៗ, តាមប៊ីយ៉ែ ( Pool Table ), បន្ទប់ក្លឹប ( Steam, Sauna, តាបបុកប៊ីយ៉ា,កៅអីម៉ាស្សា) ,បន្ទប់ប្រជុំ(Conference Room ), មានអាងហែលទឹក និង Skybar យ៉ាងធំ, ទទួលធ្វើរៀបចំកម្មវិធី តូច-ធំផ្សេងៗនៅ សណ្ឋាគារ ឬ Skybar 

ទំនាក់ទំនងកក់បន្ទប់ ៖ 010 727 859 ឬ Telegram : 077 619 294៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ