ព្រះសីហនុ ៖ ស្ដ្រី និងក្មេងស្រីតូចម្នាក់ បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលំហសមុទ្រ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដែលមានទីតាំងនៅចន្លោះកោះតាង និងកោះពីរ ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ពីសាច់ញាតិ ទូកនេសាទខាងលើនេះ មានមនុស្សចំនួន៦នាក់ ហើយអ្នកដែលធ្លាក់ទឹកបាត់ខ្លួននោះ ចំនួន២នាក់ ក្នុងនោះស្ដ្រីម្នាក់អាយុ២៤ឆ្នាំ និងក្មេងស្រីតូចម្នាក់។ ពួកគេរស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះមិនទាន់រកឃើញជនរងគ្រោះដែលបាត់ខ្លួននោះនៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចនៅតែបន្ដស្រាវជ្រាវស្វែងរកយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ