ភ្នំពេញ ៖ កម្ពុជា អាចនឹងបន្ដមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

មូលហេតុបណ្ដាលឱ្យមានភ្លៀងបន្ដធ្លាក់ ដោយសារព្យុះទី១៣ ប៊ីបីនកា ជាមួយនឹងព្យុះទី១៤ឈ្មោះ ពូលឡាសាន ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអាដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្ដគ្របដណ្ដប់លើភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងមកលើកម្ពុជា។

ការណ៍នេះនៅតំបន់វាលទំនាប អាចនឹងមានផ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។ តំបន់ខ្ទង់រាបអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់គ្រប់ដណ្ដប់លើផ្ទៃដី៤០ភាគរយ។ ចំពោះរលកសមុទ្រអាចមានកម្ពស់ពី១,៥០ម៉ែត្រ-២,២៥ម៉ែត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ