មន្ត្រីអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលកំពុងជួបជុំគ្នាជុំវិញការហាមប្រាមរបស់តាលីបង់លើបុគ្គលិកស្ត្រី
កាប៊ុល៖ មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលដែលប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រជុំគ្នានៅទីក្រុងកាប៊ុល បន្ទាប់ពីអាជ្ញាធរតាលីបង់បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់បញ្ឈប់បុគ្គលិកស្ត្រីពីការងារ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៥ ធ្នូ ២០២២។
បទបញ្ជាដែលចេញដោយអាជ្ញាធរតាលីបង់បានមានការថ្កោលទោសជាអន្តរជាតិយ៉ាងឆាប់រហ័ស ដោយរដ្ឋាភិបាល និងអង្គការនានាព្រមានពីផលប៉ះពាល់លើសេវាមនុស្សធម៌នៅក្នុងប្រទេសដែលមនុស្សរាប់លាននាក់ពឹងផ្អែកលើជំនួយ។
ការរឹតត្បិតចុងក្រោយនេះកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីក្រុមអ៊ីស្លាមនិយមហាមឃាត់ស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ។ក្រសួងសេដ្ឋកិច្ច បានគំរាមព្យួរអាជ្ញាប័ណ្ណប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាល ប្រសិនបើពួកគេមិនអនុវត្តបទបញ្ជានោះ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ការហាមឃាត់នេះនឹង "បំផ្លិចបំផ្លាញ" ដល់ប្រជាជនអាហ្វហ្គានីស្ថាន ព្រោះវានឹង "រំខានដល់ជំនួយដ៏សំខាន់ និងសង្គ្រោះជីវិតដល់មនុស្សរាប់លាននាក់"៕RT