ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា មានក្រុមហ៊ុនតែចំនួន៣១៧ប៉ុណ្ណោះ ដែលមានសិទ្ធិសម្របសម្រួលជាមួយនិយោជក ក្នុងការដំណើរការឯកសាររបស់ពលករ ដើម្បីស្នើសុំប័ណ្ណអនុញ្ញាតការងារ (Work Permit) លិខិតអនុញ្ញាតស្នាក់នៅ (Stay Permit) ឬផ្លាស់ប្តូរកន្លែងធ្វើការបានដោយស្របតាមច្បាប់ ប្រទេសថៃ។

ដោយឡែកសម្រាប់បងប្អូននៅកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ សូមចុះឈ្មោះជាមួយទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់របស់កម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចំនួន ៧៧ក្រុមហ៊ុន (ឧបសម្ព័ន្ធ២) ដែលមានសិទ្ធិសម្របសម្រួលជាមួយក្រុមហ៊ុនថៃ ឬនិយោជក ក្នុងការ ដំណើរការសំណុំឯកសារមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ។

បន្ថែមពីនេះ ក្រសួងសូមក្រើនរំលឹកដល់បងប្អូន កុំចុះឈ្មោះ ឬទៅធ្វើការតាមរយៈបុគ្គល ឬមេខ្យល់ណាមួយ ឬក្រុមហ៊ុន ដែលមិនមានឈ្មោះ ក្នុងឧបសម្ព័ន្ធទាំង២នេះ ជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ