ជនជាតិចិត្តម្នាក់ផ្សព្វផ្សាយថាកម្ពុជាមិនដូចគេផ្សព្វផ្សាយ ក៏មិនដូចក្នុងខ្សែរភាពយន្ត ដោយសរសើរប្រជាជនកម្ពុជារស់រាយរាក់ទាក់
ចិន៖ ជនជាតិចិនម្នាក់ បានសរសេរក្នុង ប្រព័ន្ឋ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ !! មុនឈានជើងមក គាត់ពិតជាបារម្ភណាស់ តែមកដល់កម្ពុជាបែរ ជាប្រទេសដែលមានសុវត្ថិភាព ថែមទាំងសរសើរប្រជាជនកម្ពុជារស់រាយរាក់ទាក់។
មានជនជាតិចិនជាច្រើនចូលcomment ថាចង់មកកំសាន្តដែរ ។ ខ្ញុំបានប្រើ Google translate ពីភាសាចិន មកជាភាសាអង់គ្លេសតាមសំណេរដែលគាត់បានសរសេរជាច្រើន។ ខ្ញុំបកប្រែខ្លះៗប៉ុណ្ណោះ ។
គូសបញ្ជាក់ថា Red Book “ សៀវភៅក្រហម” ជាប្រព័ន្ឋSocial Media ផ្លូវការមួយរបស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់សិបលាននាក់ប្រើ ។ ក្នុងនោះម្ចាស់គណនីរូបនេះបានលើឡើងថែមទៀតថា«ខ្ញុំបានប្រើ Red Book ដោយសារតែអ្នកវិនិយោគជាច្រើនដែលជាដៃគូររបស់ខ្ញុំបានណែនាំ ។ ចង់ផ្សាយពីកម្ពុជាទៅប្រជាជនចិន គួរជ្រើសរើសប្រព័ន្ឋផ្សព្វផ្សាយអោយចំទិសដៅ ៕