ភ្នំពេញ៖ជនសង្ស័យប្លន់ម៉ូតូ និង ឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបា​នកម្លាំ​ង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាល​​រាជធានី​ភ្នំពេញ​សហការជាមួយ បណ្តាលខណ្ឌ នានា ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយ​ដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និង ធ្វើសន្និសិទសាព័ត៌មា​នបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២៤នេះ។

លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបា​លរាជ​ធានី​ភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ សរុប១៨នាក់ ដែលក្នុងនោះក្រុមចោរប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារៈ និងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់ និងក្រុមឆបោក (ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ) ទំលាក់យោង ចំនួន៣នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ