ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី៥-១១ ខែមេសា អាចមានភ្លៀងធ្លាក់ដោយអន្លើ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ក្រសួងបញ្ជាក់ថា អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។
ក្នុងនោះ តំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ទន្ទឹមនឹងនេះ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ក្រសួងធនធានទឹក អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រែប្រួលធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ៕