ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធី បុណ្យវិសាខបូជា ឆ្នាំ២០២៣។ 

ក្នុងនោះមានទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសសរុប៦៦៨នាក់ រួមមានទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន៣២៣នាក់។


នៅកម្ពុជា តែងតែមានការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតជាប់ពន្ធនាគារ ចំនួន៥ដងក្នុងមួយឆ្នាំ គឺ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ,ពិធីបុណ្យចូលឆ្នាំខ្មែរ ,បុណ្យវិសាខបូជា ,បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។

ព្រះរាជក្រឹត្យ ក៏បានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោសនេះ គឺផ្ដល់ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ ជនពិការភាព ដែលលិខិតបញ្ជាក់ពីគ្រូពេទ្យប៉ុណ្ណោះ។ ចំពោះការបន្ធូរបន្ថយទោសនេះ លុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ