ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមបណ្តោយផ្លូវ វិមានឈ្នះ(ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ចាប់ជនសង្ស័យបាន២នាក់ប្រុស និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY)ចំនួន ២០.០០០គ្រាប់។ក្នុងថ្ងៃដដែលនៅសមត្ថកិច្ច បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យបាន៣នាក់ ស្រី០១នាក់ទៀត និងឆែកឆេរលំនៅដ្ឋាន នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគ ខេត្តសៀមរាប រកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួន ៣០.០០០គ្រាប់បន្ថែមទៀត។

ជនសង្ស័យទាំង៥នាក់រួមមាន៖

១-ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្ខ្មែ។

២-ឈ្មោះ អាត នឿត ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិ ខ្ខ្មែរ។

៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្ខ្មែរ។

៤-ឈ្មោះ លឹម ហេង ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិ ថៃ។

៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងចាប់យកបានសរុបថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧ គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ