សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ សង្ក្រាន្តខេត្តបាត់ដំបង
2 ឆ្នាំ មុន
បាត់ដំបង ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ សង្ក្រាន្តខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ៕