អ៊ុយក្រែននឹងត្រូវការប្រាក់ ១,៧៩ពាន់លានដុល្លារ ដើម្បីស្ដារវិស័យទូរគមនាគមន៍ឡើងវិញ
អន្តរជាតិ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយបានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា អ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ ១.៧៩ពាន់លានដុល្លារ ដើម្បីស្តារវិស័យទូរគមនាគមន៍របស់ខ្លួនឡើងវិញដល់កម្រិតមុនសង្គ្រាម និងបានចោទប្រកាន់ថា រុស្ស៊ីបានបំផ្លាញទាំងស្រុង ឬរឹបអូសបណ្តាញនៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី០៩ មករា ២០២៣។
ការវាយតម្លៃការខូចខាតដែលរំពឹងទុកជាយូរមកហើយ និងរសើបដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ត្រូវបានចាត់តាំងនៅក្នុងខែមេសា ដើម្បីវាយតម្លៃពីទំហំនៃការបំផ្លិចបំផ្លាញបណ្តាញទំនាក់ទំនងរបស់អ៊ុយក្រែន ដែលជាលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈកន្លងមក។
របាយការណ៍ដែលគ្របដណ្តប់រយៈពេលប្រាំមួយខែដំបូងនៃសង្រ្គាម បានរកឃើញថា មានការបំផ្លិចបំផ្លាញយ៉ាងច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងនៅក្នុងតំបន់ជាង ១០ ក្នុងចំណោម ២៤តំបន់នៃប្រទេសអ៊ុយក្រែន៕RT