ក្រសួងអប់រំ នឹងបង្រៀនតាមវិទ្យុដល់កុមារថ្នាក់មត្តេយ្យនិងថ្នាក់បឋម សម្រាប់កម្មវិធីអប់រំពហុភាសា
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការបង្រៀនពីចម្ងាយដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសម្លេងដល់កុមារថ្នាក់មត្តេយ្យសិក្សា សិស្សបឋមសិក្សាថ្នាក់ទី១ ទី២ និងទី៣ សម្រាប់កម្មវិធីអប់រំពហុភាសា។
ក្រសួងអប់រំបានឲ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់ការាតត្បាតនៃជំងឺកូវីដ-១៩ និងដើម្បីផ្តល់ឳកាសដល់កុមារ សិស្សានុសិស្សជនជាតិដើមភាគតិចដែលរៀនកម្មវិធីអប់រំពហុភាសាកម្រិតថ្នាក់មតេ្តយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ទទួលបានការអប់រំប្រកមដោយសមធម៌ និងបរិយាបន្ន ក្រសួងអប់រំ បានរៀបចំការផ្សាយផ្ទាល់នូវការបង្រៀនការអប់រំពហុភាសាតាមស្ថានីយវិទ្យុផ្សាយសម្លេង របស់ខេត្តរតនគិរី និងមណ្ឌលគិរី។
ក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការផ្សាយផ្ទាល់តាមស្ថានីយវិទ្យុផ្សាយសម្លេងក្នុងខេត្តមានរយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ សម្រាប់កម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថា្នក់ទី១ ដល់ថ្នាក់ទី៣ របស់កម្មវិធីអប់រំពហុភាសាជាភាសាទំពួន និងគ្រឹងក្នុងខេត្តរតនគិរី និងជាភាសាភ្នងក្នុង ខេត្តមណ្ឌលគិរី៕SP