គណបក្សប្រឆាំង និងអង្គការមួយចំនួន យកបញ្ហាពំ្រដែន ធ្វើជាប្រធានបទផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ ៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា គណបក្សប្រឆាំង និងអង្គការមួយចំនួន យកបញ្ហាពំ្រដែន ធ្វើជាប្រធានបទ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
សូមជម្រាបថា នាពេលថ្មីៗនេះ លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការរាជធានីភ្នំ ពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ ធ្ងរដល់សន្តិសុខសង្គម»។ព្រមទាំងចាប់អ្នកពាក់ព័ន្ធមួយទៀត ក្រោយពួកគេទាមទារឲ្យអាជ្ញាធរដោះ លែង លោក រ៉ុង ឈុន។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំបូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ឈឹម ផលវរុណ បានឲ្យដឹង ថា មានអ្នកនយោបាយ និងអង្គការមួយចំនួនយកទិន្ន័យ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ យកទៅបកស្រាយអំពីបញ្ហាព្រំដែនដោយខុសពីទិន្ន័យ ខណៈឧត្តមក្រុមប្រឹក្សា បានសិក្សាបញ្ហាពំ្រដែន រួច ធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្ដែអ្នកខ្លះឆ្លៀតយកអាហ្នឹង យកបញ្ហាព្រំដែនទៅជាប្រធានបទនៃការ ផ្ដួលរំលំ (ផ្ដួលរំលំរាជរដ្ឋាភិបាល) មិនមែនជាប្រធាននៃការស្ថាបនាទាំងអស់គ្នាទេ។ចឹងហើយ ឧត្តម ក្រុមប្រឹក្សា ដំណើរការនេះ មិនមែននៅក្នុងចេនានៃការផ្ដួលរំលំទេ អាហ្នឹងហើយបានជាមានក្រុម នាន្នាការខ្លះ គេចោទ ឧត្តមក្រុមប្រឹក្សា គណបក្សទាំង១៦ ក្នុងឧត្តមក្រុមប្រឹក្សា ជាគណបក្សអាយ៉ង រាជរដ្ឋាភិបាល»។
លោករៀបរាប់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានគិតរួចទៅហើយថា «មានគេចោទ ប្រកាន់ ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា»។លោកបន្ដថា ដើម្បីរំដោះខ្លួននៃការចោទប្រកាន់នេះ ឧត្តមក្រុមប្រឹក្សា ក៏បានធ្វើការងារយ៉ាងត្រឹមត្រូវបំផុត កុំឲ្យគេចោទប្រកាន់ថា ឧត្តមក្រុមប្រឹក្សាជាអាយ៉ង គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសរសេរនៅលើបណ្ដញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៥ សីហា ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើងក្នុងទិសដៅ នយោបាយ មិនមែនកៀរគរគណបក្សនយោបាយនៅក្រៅសភា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឡើយ។លោកថា ការបង្កើតឡើង ឧត្តមក្រុមប្រឹក្សា ដើម្បីពង្រឹងពង្រីកភាពជាដៃគូ និងការយោគយល់ អធ្យាស្រ័យ ក្នុងកិច្ចរួមគ្នា ដើម្បីកសាង និងរក្សានូវឯកភាពជាតិ ឲ្យបានរឹងមាំបន្ថែមទៀត៕EB