អ្នកខេត្តស្វាយរៀងតែងតែយកមុខម្ហូប៥មុខ ដែលមកធ្វើនៅក្នុងកម្មវិធីធំៗហើយនិងបរិភោគជាប្រចាំថ្ងៃដែលគេសង្កេតឃើញមាននៅគ្រប់ទីកន្លែងមិនថានៅទីរួមខេត្តស្វាយរៀង ឬនៅតាមបណ្តាស្រុកនានាក្នុងខេត្តស្វាយរៀងនោះទេ។ ហើយទាំង៥មុខនោះភាគច្រើនបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងតែងតែធ្វើជាប្រចាំសម្រាប់បរិភោគនិងទទួលភ្ញៀវក្នុងពិធីផ្សេងៗ។

ចង់ដឹងថាមុខ៥មុខមានអ្វីខ្វះនោះយើងនិងបង្ហាញជួនដូចខាងក្រោម៖

ទី១.សម្លរកកូរកណ្តៀង៖ សម្លរកកូរកណ្តៀងតាមរយ:មុខម្ហូបមួយនេះគេនឹងអាចសម្គាល់ដឹងបានថាជាម្ហូបអ្នកខេត្តស្វាយរៀងនិងមានលក់នៅតាមហាង ភោគជនីយដ្ឋាននានាក្នុងខេត្តស្វាយរៀងព្រមទាំងពេញនិយមផងដែរក្នុងការធ្វើម្ហូបប្រចាំថ្ងៃ។

ទី២.ផ្អកត្រីប្រៃឬផ្អកត្រីក្រឹមនិងបន្លែពពាយ៖ ចំពោះផ្អកត្រីប្រៃឬផ្អកត្រីក្រឹមអ្នកស្វាយរៀងក៏ជាម្ហូបប្រចាំសម្រាប់ខេត្តស្វាយរៀងគឺសំបូរនៅរដូវវស្សានិងក្រោយរដូវវស្សាប៉ុណ្ណោះ។

ទី៣.ជ្រក់ត្រាវ៖ ចំពោះជ្រក់ត្រាវនេះក៏គេមិនចោលផងដែរព្រោះជ្រក់ត្រាវគេតែងតែយកផ្គាប់ជាមួយត្រីអាំងគ្រប់ប្រភេទដែលបង្ហាញអោយដឹងថាអ្នកខេត្តស្វាយរៀង។

ទី៤.បបរបាញ់កាញ់៖ បបរបាញ់កាញ់ជាអាហារមួយផងដែរសម្រាប់អ្នកខេត្តស្វាយរៀងគេតែងតែឃើញយកបបរបាញ់កាញ់យកមកធ្វើនូវក្នុងកម្មវិធីបុណ្យគ្រប់ប្រភេទនិងទទួលភ្ញៀវក្នុងពិធីហែរចំនួន ពិធីឡើងផ្ទះ ជាដើម។

ទី៥.សាច់ជ្រូកលីងជាមួយជ្រកដណ្តែក៖ សាច់ជ្រូកលីងជាមួយជ្រកដណ្តែកនេះដែរអ្នកខេត្តស្វាយរៀងគេមិនដែលចោលនោះទេគេតែងតែយកមកធ្វើម្ហូបនៅក្នុងកម្មវិធីមង្គលការនិងបុណ្យទានផ្សេងៗហើយសាច់ជ្រូកលីងជ្រកសណ្តែកនេះក៏គេអាចសំគាល់ថាជាអ្នកខេត្តស្វាយរៀងផងដែរ។

មុខម្ហូបទាំង៥មុខខាងលើនេះ ហើយគេអាចសំគាល់ដឹងថាជាអ្នកខេត្តស្វាយរៀងព្រោះថាភាគច្រើនសម្រាប់អ្នកខេត្តស្វាយរៀង ចូលចិត្តនិងពេញនិយមខ្លាំងពេលមានរវល់ម្តងៗមិនថាកម្មវិធីតូចធំនោះទេគេសង្កេតឃើញមានការដាក់ទទួលភ្លៀវក៏ដូចជាធ្វើម្ហូបប្រចាំថ្ងៃតាមខ្នងផ្ទះពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ