អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់រួច រាល់ជាស្ថាពរនៅឆ្នាំ ២០២៣
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួ លបន្ទុករដ្ឋលេខាធិកា រដ្ឋានអា កាសចរស៊ីវិល បានឱ្យ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួប ឯកឧត្តម បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការជិតស្និតរវាង រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជា ប្រកាន់ភ្ជាប់នូវគោលនយោបាយ ប្រទសចិនតែមួយ និងជាពិសេសបើ ទោះបី ក្នុងពេលប្រទេសចិនកំពុងមានជម្ងឺ COVID19 ក្តី រដ្ឋាភិបាល ប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការ ពីសំណាក់ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
លោក លូ វីប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយាន ដ្ឋានអន្តរជាតិសៀមរាបអង្គរ បានថ្លែងអំណរគុណ និងបានរាយការណ៏អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។
ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។ឯកឧត្តម បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈម រកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕SP