មេរៀនសម្រាប់ជ្រេីសរេីសគូស្រករ
មេរៀនសម្រាប់ជ្រេីសរេីសគូស្រករ ប្រពន្ធចិនរបស់ខ្ញុំមិនស្អាតទេ វាមានមនុស្សជាច្រេីននាក់ដែលបានសួរខ្ញុំថា:
-“ តេីហេតុអ្វីបានជាប្រពន្ធរបស់លោកមិនស្អាត ខណ:ដែលលោកមានប្រាក់ច្រេីនលេីសលប់បែបនេះនោះ?”
ក្នុងក្រសែភ្នែករបស់ពួកគេ ខ្ញុំគួរតែជ្រេីសរេីសយកនារីម្នាក់ ដែលស្អាតជាង Prescilla Chan ដែលជាប្រពន្ធសព្វថ្ងៃរបស់ខ្ញុំមុននឹងឆ្លេីយនឹងសំណួរនេះ ខ្ញុំសូមសួរបកវិញថា តេី “នារីស្អាត” និង “នារីមិនស្អាត” មានអត្ថន័យដូចម្ដេច?
និយាយដោយស្មោះត្រង់ ខ្ញុំពិតជាមានឱកាសជាច្រេីនណាស់ ដេីម្បីជួបនារីដ៏ស្រស់ស្អាត ហេីយវាមាននារីជាច្រេីននាក់ ដែលចង់ធ្វេីជាប្រពន្ធខ្ញុំ ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វេីពីកញ្ចក់ ...គឺវាងាយនឹងបែកណាស់... និយាយឲ្យងាយយល់ គឺវាពិបាកថែរក្សាណាស់ ...ស្រីស្អាតខ្លះធ្វេីឫកឆ្មេីងឆ្មៃ ព្រហេីន ងរចុះ ងរឡេីង និងមាយាដូចជាម្ចាស់ក្សត្រី រួចនាងប្រាកដជាសួរខ្ញុំថា:
“ យីលោកអេីយ! មានលុយច្រេីនដូចបងហេីយ ម្ដេចក៏មិនដូរឡានចេញ?”
ខ្ញុំដឹងថា ពួកនាងមានគោលបំណងចង់បានខ្ញុំជាប្ដី ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក រួចលាដៃទាមទារលុយឥតឈប់ឈរ ក្នុងឋាន:ជាប្រពន្ធរបស់មហាសេដ្ឋី...
ផ្ទុយទៅវិញ បេីស្រីស្អាតម្នាក់ចេះត្រឹមតែទាមទារមិនចេះស្កប់ស្កល់នោះ នាងគឺគ្រាន់តែស្រីដ៏អាក្រក់ និងគម្រក់ម្នាក់តែប៉ុណ្ណោះ អ្នកដឹងទេ? ស្រីបែបនេះ ឲ្យខ្ញុំទទេ ក៏ខ្ញុំខ្ពេីមដែរ!
សម្រស់ខាងក្រៅនឹងធ្លាក់ទៅអាក្រក់និងរយីករយាក នៅពេលដែលនាងចាស់ទៅ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡេីងៗ នៅពេលដែលវ័យរបស់នាងកាន់តែកេីនឡេីងៗ អ៊ីចឹង វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា:
-“ តេី ប្រពន្ធរបសខ្ញុំមានអ្វីល្អ ដែលធ្វេីឲ្យខ្ញុំជ្រេីសរេីសយកនាង?”
ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង ហេីយស្នាមញញឹមរបស់នាងធ្វេីឲ្យខ្ញុំបាក់ចិត្តទាំងស្រុង!”
ចាប់តាំងពីនាងមានផ្ទៃពោះមក នាងរក្សាបាននូវទឹកមុខញញឹមដដែល ហេីយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួលនៃរាងកាយរបស់នាងឡេីយ គឺនាងថែក្សាបាននូវភាពសាមញ្ញ និងភាពប្រកបដោយសុខដុមរមនារបស់នាងខ្ញុំពេញចិត្តនឹងភាពសាមញ្ញនិងរូបរាងរបស់នាង នាងគឺជានារីដែលចេះអាណិតអាសូរ ឆ្លាតវៃ ក្លាហាន ច្នៃប្រតិដ្ឋ និងយកអាសារអ្នកដទៃគួរឲ្យស្រឡាញ់នៅជាមួយនាង ខ្ញុំមានអារម្មណ៍ធូរស្រាល កក់ក្ដៅ និងសុខស្រួល ណាស់
នាងមិនដែលប្រេីប្រាស់ ឬកេងប្រវ័ញ្ចពីខ្ញុំ ធ្វេីឫកពារអួតអាងសោះឡេីយ ហេីយនាងមានបញ្ញា ឈ្លាសវៃ ដ្បិតនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវេីដផ្នែកវេជ្ជសាស្ត្រអ្នកដឹងទេថា អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជេីងមួយគូ គឺវាមានតែអ្នកពាក់ទេ ដែលដឹងថា តេីស្បែកជេីងនោះពាក់ស្រួលដែរឬទេនោះចំពោះខ្ញុំ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់ខ្ញុំបានស្គាល់នាងនៅពេលដែលយេីងតម្រង់ជួរចូលបន្ទប់ទឹក ខណ:នោះ បេះដូងខ្ញុំប្រាប់ថា នាងគឺជាដៃគូជីវិតរបស់ខ្ញុំហេីយនៅក្នុងក្រសែភ្នែករបស់អ្នក ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ តែនៅក្នុងក្រសែភ្នែកខ្ញុំ នាងស្អាតនិងស័ក្ដិសមនឹងខ្ញុំណាស់ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ ហេីយខ្ញុំសុំអួតមួយហេីយ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ! នៅក្នុងរូបថតនេះ នាងនិងខ្ញុំដូចជាមានភាពសុខស្រួលតាមបែបធម្មជាតិពិតៗអូ! វិះភ្លេចប្រាប់អ្នកមួយថា “ ភាពសាមញ្ញទេីបជាភាពដ៏ស្រស់ស្អាតពិតណា!”“SIMPLE IS BEAUTIFUL!”
ប្រែសម្រួលពីអត្ថបទផ្ទាល់របស់ Mark Zuckerburg ស្ថាបនិកហ្វេសប៊ុក