ជារឿងផ្លូវងងឹត ដែលមនុស្សគ្រប់គ្នាពុំសូវបានដឹងថា តុក្កតាជ័រកូនក្មេងដែលមានលក់នៅលើទីផ្សារ អាចយកមកបញ្ចូលមន្តអាគម ឬដាក់ព្រលឹងផ្សេងៗដើម្បីជួយឲ្យម្ចាស់នោះរកស៊ីមានបាន ឬការពារពីគ្រោះចង្រៃជាដើម។ នេះអាចចាត់ទុកថា ជារឿងថ្មីមួយទៀតពាក់ព័ន្ធជាមួយអបិយជំនឿ ដែលកើតនៅក្នុងសង្គមកម្ពុជា នាសម័យឌីជីថល។ 

មនុស្សមួយចំនួនតូចបានដឹង និងមួយចំនួនធំ ក៍ប្រហែលពុំទាន់បានដឹង ថាមានគ្រូអាគមវ័យក្មេងម្នាក់មានឈ្មោះ វង្សមុនីរយ សាវសាវឌី អាចបញ្ចូលអាគមទៅលើតុក្តតាជ័រដើម្បីជួយទៅដល់អ្នកដែលចង់រស៊ីមានបាន ឬការពារគ្រោះ។គ្រូអាគមវ័យក្មេង វង្សមុនីរយ សាវសាវឌី បានប្រាប់ថា វាគឺជាការពិតដែលគាត់អាចបញ្ចុះប្រលឹង ឬវិញ្ញាណផ្សេងៗចូលក្នុងតុក្កតាទាំងនោះ ដើម្បីតាមជួយ នរណាម្នាក់ដែលចង់ឲ្យជំនួញរបស់ខ្លួនទទួលបានជោគជ័យ ឬតាមថែរក្សានរណាម្នាក់ដែលចង់ឲ្យខ្លួនសុខសប្បាយ គ្មានសត្រូវមកបៀតបៀន។ 

តុក្កតាដាក់ព្រលឹងនេះអាចមានវិញ្ញាណបីយ៉ាងផ្សេងៗដើម្បីចូលសណ្ធិត៖

ទី១)វិញ្ញាណស្តេចម្រេញគង្វាល ៤៩អង្គ ៖ ការបញ្ចូលវិញ្ញាណស្តេចម្រេញគង្វាលនេះគឺសម្រាប់អ្នករកស៊ីដែលចង់ឲ្យរបររបស់ខ្លួនមានភាពរីកចម្រើន មានភ្ញៀវចូលមកទិញទំនិញខ្លួនច្រើន។ ក្នុងវិញ្ញានេះគឺជាក្មេងមួយដែលតម្រូវឲ្យម្ចាស់មានការសែនព្រេនទៅកាន់តុក្តតានោះ ដូចជាស្ករគ្រាប់ នំជាដើម។ 

ទី២)វិញ្ញាណក្មេងបរិសុទ្ធ ៖ គឺជាវិញ្ញាណក្មេងដែលបានស្លាប់ក្នុងផ្ទៃ មិនទាន់ឃើញពន្លឺថ្ងៃ ។

ទី៣)វិញ្ញាណខ្មោច៖ ជាវិញ្ញានក្មេងតូចៗដែលស្លាប់ដោយសារលង់ទឹក ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ 

គ្រូអាគមវ័យក្មេង វង្សមុនីរយ សាវសាវឌី បង្ហាញទៀតថា តុក្តតាដែលបានបញ្ចូលអាគមនេះរួចហើយ គឺតម្រូវឲ្យត្រណមច្រើនយ៉ាង។ម្ចាស់ត្រូវជៀសវាងកត្តាមួយចំនួនដែលអាចធ្វើឲ្យដាច់សីល ឬអាគមលែងមានប្រសិទ្ធភាព ។ដូចជាតុក្តាតាដែលត្រូវបានដាក់វិញ្ញាណស្តេចម្រេចញគង្វាល៤៩អង្គជាដើមនោះ គឺត្រូវត្រណមដាច់ខាតនៅការដាក់បាយសម្ល ដើម្បីសែនព្រេន គឺគ្រាន់តែដាក់ស្ករ គ្រាប់ នំ ទៅបានហើយ។ មួយទៀតមិនត្រូវយកតុក្កតានេះទៅកន្លែងដែលមានការសែនអារក្ស អ្នកតា ដាច់ខាត ព្រោះវាអាចធ្វើឲ្យខ្ចាយព្រលឹងដែលសណ្ធិតនោះចេញពីតុក្កតា។ ម្យ៉ាងទៀតមិនត្រូវឲ្យមានក្មេងសង្កត់ពីលើ ឬធ្លាក់ពីទីខ្ពស់ ។ប៉ុន្តែចំនុចមួយទៀតដែលសំខាន់ជាងគេក្នុងត្រណមនេះ គឺហាមមិនឲ្យមានមនុស្សស្រីដែលមករដូវ នៅក្បែជាដាច់ខាត ព្រោះអាចមកពីក្លិនឈាម។ 

របៀបសង្កត់បញ្ចូលប្រលឹងចូលក្នុងតុក្កតាគឺត្រូវបានគ្រូ  វង្សមុនីរយ សាវសាវឌី ប្រាប់ថា គេប្រើវិធីសង្កត់ប្រលឹង៣ដើម្បី៖ទី១) អថ័នទ្វារ៨ ទី២)អថ័នញីឈ្មោល ទី៣)ក្រឡាប់ផ្កាប់ផ្ងា។ 

សូមបញ្ជាក់ថា នេះគឺជារឿងអបិយជំនឿមួយ ដែលបានដកស្រង់សម្តីពីគ្រូ វង្សមុនីរយ សាវសាវឌី ផ្តល់បទសម្ភាសន៍ដល់ Khmer load ជុំវិញអាជីពជាគ្រូអាគមរបស់ខ្លួន។ ជឿ ឬមិនជឿ គឺវាអាស្រ័យការសិក្សាស្វែងយល់របស់យើងម្នាក់ៗ។ ទោះយ៉ាងណា រឿងបញ្ចូលអាគមលើតុក្កតានេះ ត្រូវគេបានដឹងថា ធ្លាប់កើតឡើងនៅប្រទេសថៃ កាលពីអំឡុងឆ្នំា២០១៤ ហើយមានប្រជាជនថៃមួយចំនួនបានជឿទៅលើរឿងនេះផងដែរ ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ