ភ្នំពេញ ៖ លោក ស៊ី ជីន ពីងប្រធានាធិបតីចិន ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដងបន្ថែមលើចំណងមិត្តភាពដែកថែបដែលមានស្រាប់។
តាមយន្តហោះពិសេស នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥នេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាង និងឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានទៅទទួល ស្វាគមន៍ លោកប្រធានាធិបតីចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ
1 ថ្ងៃ មុន