ភ្នំពេញ ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក បានថយចុះចំនួន ១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។

យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា «ទិន្នន័យគ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន ០៤ ករណី ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ០២ ករណី កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ០១ករណីដូចគ្នា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ