ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផលព្រៃឈើ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញដល់ធនធានធម្មជាតិ។
ការលើកឡើងរបស់ ក្រសួងបរិស្ថាន បន្ទាប់ពី មួយរយៈពេលកន្លងមកនេះ មានការកើនឡើងនូវសកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមាន សភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្តាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។
ក្រសួងបរិស្ថាន ក៏បានបញ្ជាក់ថា «ស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផលព្រៃឈើ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញ ដល់ធនធានធម្មជាតិយើង និងសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាសហការផ្តល់ព័ត៌មានអំពី សកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត»។
លើសពីនេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។
ក្រសួងបរិស្ថាន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជា មិនខាន៕
ក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ