អាមេរិក ធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជន ដែលរកឃើញនៅកន្លែងយន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់នៅខេត្តរតនគីរី កាលពី ៥៥ឆ្នាំមុន
5 ថ្ងៃ មុន
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនដែលរកឃើញនៅកន្លែងយន្តហោះសហរដ្ឋអាមេរិកធ្លាក់ និងបាត់នៅខេត្តរតនគីរីកាលពី៥៥ឆ្នាំមុន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រីភារធារី Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា« អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និងក្រុមហ៊ុន Golden West បានធ្វើការគាស់កកាយ ដោយមានការជួយដ៏រឹងមាំពីគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។ នេះគឺជាជំហានដ៏ធំមួយ ក្នុងការផ្តល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន»៕