កណ្តាល ៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមអធិបតី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ដោយមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ អភិបាលរងរាជធានី-ខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ នៃខេត្តកណ្ដាល មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណង លើកទឹកចិត្ត ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេស រដ្ឋបាលខេត្តកណ្ដាល ក៏ដូចជា ការលើកទឹកចិត្ត ផងដែរ ដល់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត(PWG)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ