ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ឹម ច័ន្ទដេត អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ឡោ សុខន អភិបាលរងនៃអភិបាលស្រុកកំពង់ត្រាច តំណាងមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលឃុំឫស្សីស្រុកខាងលិច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនៅទីតាំងរងការបំពុលពីការបង្ហូរសំណល់រាវរបស់ Casino Knhom ដែលស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមការងារបានពិនិត្យឃើញមានបញ្ហាបរិស្ថានដូចខាងក្រោម៖

ទី១- កាស៊ីណូបានបញ្ចេញសំណល់រាវ បង្កជាកិ្លនស្អុយ ប៉ះពាល់ដល់ ៩គ្រួសារដែលស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
២- ការបង្ហូរសំណល់ទឹកកខ្វក់របស់កាស៊ីណូបានបង្កផលប៉ះពាល់ដល់ទឹកព្រែកចាក ដោយស្ថានភាពទឹកព្រែកចាកចាប់ពីខាងលើចំណុចប្រសព្វរវាងប្រឡាយបង្ហូរសំណល់ទឹកកខ្វក់ជាមួយព្រែកចាក ប្រមាណ៥០ម៉ែត្រ និងខាងក្រោមប្រមាណ៤៥០ម៉ែត្រ ទឹកមានស្ថានភាពពណ៌ខ្មៅ និងមានក្លិនស្អុយ
៣- កាស៊ីណូមិនទាន់មានប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់នៅឡើយទេ
៤- កាស៊ីណូមិនទាន់បានរៀបចំទីតាំងទុកដាក់សំរាមសំណល់រឹងបានត្រឹមត្រូវនៅឡើយ
៣- បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន
៤- ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន។

ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុន៖

១- ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងកាស៊ីណូ ចូលទៅប្រភពទឹកសាធារណៈ (ព្រែកចាក) ជាបណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាងប្រព្រឹត្តិកម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។
២- អនុវត្តពិន័យអន្តរកាលលើករណីនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ