ភ្នំពេញ ៖ ក្នុងវេលាចុងក្រោយដែលនឹងជិតបែកបងប្រុសជាទីស្រឡាញ់គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជារៀងរហូតគ្មានថ្ងៃជួបគ្នាវិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា «ខ្ញុំបានជួយជិវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន»។
សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១ មេសា មុនបញ្ចុះសពឧកញ៉ា ហ៊ុន សាន នាថ្ងៃ២ មេសាស្អែកថា សម្តេចបានជួយពលរដ្ឋពេញមួយនគរ ប៉ុន្តែសម្តេចមិនអាចជួយបងប្រុសសម្តេចបាន ។ អ្វីកាន់តែរំជួលចិត្តទៀតនោះ សម្តេចបានអះអាងថា មានក្មួយស្រីរបស់សម្តេចម្នាក់ជាកូនរបស់បងប្រុស ហ៊ុន សាន កំពុងរស់នៅផ្ទះជួល ហើយកូនៗរបស់ក្មួយស្រីក៏មិនបានរៀនពេញលេញដែរ ។
មូលហេតុរបស់ក្មួយស្រីម្នាក់ដែលគ្មានផ្ទះរស់នៅនេះ ដោយសារសម្តេចមិនបានដឹង ព្រោះកូនៗរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មិនហ៊ានមករំខាន់សម្តេចដែលត្រូវជាឪពុកមាបង្កើត ។
សម្តេចតេជោបន្តថា ក្នុងពេលរៀបចំបុណ្យសព សម្តេចបានបង្ហូរទឹកភ្នែកគ្រប់ពេលវេលាដោយសារក្តីស្រឡាញ់អាណិតបងប្រុស ។ ក្នុងនោះសម្តេចសង្កត់ធ្ងន់ថា នៅថ្ងៃសំអាតខ្លួនអ្នកឧកញ៉ា មុនពេលបញ្ចូលមឈូស សម្តេចបានយំដោយនិយាយខ្លាំងៗថា “ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន”។
សម្តេចតេជោគូសបញ្ជាក់ទៀតថា “រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ ។ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថា កុំទៅរំខានពូរបស់ពួកឯង។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង” ។
ចំពោះមរណភាពរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សម្តេចតេជោបានរៀបរាប់ទៀតថា សម្តេចបានជំពាក់បំណុលអ្នកឧកញ៉ាច្រើនណាស់ដែលសម្តេចត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់អ្នកឧកញ៉ាហ៊ុន សាន ៕
សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំបានជួយជិវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន