ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា គិតមកដល់ខែមីនា ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា មានផ្ទាំងអាហ្វីស ប៉ាណូ ជាង១៤ម៉ឺនផ្ទាំង ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ។

ការឱ្យដឹងបែបនេះរបស់លោករដ្ឋន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព ចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធ ផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ (ស.ភ.ប.ផ.ក) តំណាងដោយលោក គៀន សាន ប្រធានសមាគម ពិធីនេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល រាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងថា៖ «នៅត្រឹម៣ខែ ដើម្បីឆ្នាំ២០២៥ នៅកម្ពុជា មានអាល់ហ្វីសប៉ាណូ ដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងមិនមែនជាគ្រឿងស្រវឹង ចំនួន ១៤ម៉ឺន ប៉ាណូ ទាំងតូច ទាំងធំដែលយើងគិតចាប់ពី ៤ម៉ឺនឡើងទៅ ដោយមិនរាប់បញ្ចូលយីហោ ស្លាកតូចៗដែលនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ»។

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ខណៈនៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូចំនួន១៧ ដែលផ្ដោតលើ ៣ទម្រង់ នៅទូទាំងប្រទេសកម្ពុជា ដោយបានដាក់នៅមុខហាង និងមុខផ្ទះប្រជាពលរដ្ឋ នៅតាមទីតាំងសាធារណៈ តាមដងផ្លូវសាធារណៈ ឬចំណីផ្លូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ