ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
1 ថ្ងៃ មុន
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ ប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥។
លើសពីនេះ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជន ងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង៕