ភ្នំពេញ ៖ មន្រ្តីអាជ្ញាធរសម្រេចបានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៦ពាន់លើក មានប្រជាពលរដ្ឋចូលរួមជាង៣សែននាក់ទូទាំងរាជធានី ខេត្ត ក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ។

ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ  ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។

បើតាម លោក ទូច សុឃៈ ការផ្សព្វផ្សាយគោលនយោបាយបាយនេះ មានគោលដៅបំផុសឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពង្រឹងការថែរក្សាសន្តិសុខ ធានាគុណភាពសេវាសាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ថែមលើការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ