ក្រសួងអប់រំ ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ
2 ថ្ងៃ មុន
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី ១២០ ក្នុងចំណោមប្រទេសលើសកលលោក។
ក្រសួង ចាត់ទុកថា «ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ»៕