ឧត្ដរមានជ័យ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តឧត្ដរមានជ័យជាខេត្តទី១៩ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ បានសម្ដែងនូវការស្វាគមន៍ និងធ្វើរបាយការបញ្ជាក់ពីស្ថានភាពអនាម័យថា ប្រជាពលរដ្ឋមាន ៥ក្រុង ស្រុក ១៤ឃុំ ៥សង្កាត់ និង៣០៨ភូមិ ប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន គិតជាភាគរយស្មើនឹង ៩២% និងខ្នងផ្ទះដែលប្រើបង្គន់រួមគិតជាភាគរយស្មើនឹង ៨%។ ដូចនេះស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តឧត្ដរមានជ័យ សម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តឧត្ដរមានជ័យសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ៕
អបអរសាទ ខេត្តឧត្ដរមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)