(ភ្នំពេញ)៖ តាមគេហទំព័រហ្វេសបុករបស់ កញ្ញា មុនីរស្មី បានបញ្ជាក់ នៅយប់ថ្ងៃទី ០៤ ខែមីនា  ឆ្នាំ២០២៥នេះថា ៖ ដោយមានការជួយអន្តាគមន៍ ជ្រោមជ្រែងពីសំណាក់ក្រសួងកិច្ចការនារី ក្រសួងពត៌មាន រួមការព្រមានថ្កោលទោសពីមហាជនយ៉ាងគំហុកពីសំណាក់មហាជនគ្រប់ស្រទាប់។ នាងខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងទទួលបាននូវការគាំទ្រយ៉ាងពេញលេញ មិនត្រឹមតែចំពោះត្រឹមរូបនាងខ្ញុំផ្ទាល់ តែបានផ្តល់ឲ្យស្ត្រី និងក្មេងស្រីទាំងអស់ដែលសក្ត័សមទទួលនូវការគាំពារពីរាជរដ្ឋាភិបាល ពីសង្គមដែលត្រូវតែលុបបំបាត់ឲ្យបានដាច់ខាតនូវការរេីសអេីងភេទ ការបៀតបៀនផ្លូវភេទ អំពេីបំពានច្បាប់ និងសកម្មភាពពិរុទ្ធទាំងឡាយណាដែលផ្ទុយនឹងច្បាប់ការពារសិទ្ធិមនុស្ស។

នាងខ្ញុំ មុនីរស្មី សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមគោរពថ្លែងអំណរគុណជូនចំពោះ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃ ក្រសួងកិច្ចការនារី ក្រសួងពត៌មាន និងក្រសួងដែលពាក់ពន័្ធទាំងអស់ ដែលបានខ្នះខ្នែងយកចិត្តទុកដាក់អន្តរាគមន៍ និងជួយដោះស្រាយបានយ៉ាងឆាប់រហ័សចំពោះរឿងរ៉ាវមួយនេះ។ សូមគោរពថ្លែងអំណរគុណជូនចំពោះ ក្រុមគ្រួសារ រៀមច្បងសិល្បៈ មិត្តរួមការងារ និងពុកម៉ែបងប្អូនទាំងអស់ ដែលមានចិត្តសន្តោសចំពោះនាងខ្ញុំ និង បងៗសារព៌តមានទាំងអស់ដែលជួយផ្សព្វផ្សាយពីបញ្ហាមួយនេះទៅកាន់មហាជន ជាពិសេសបងប្រុស ស៊ន សុភក្រ្ត ដែលជួយផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំកំពូលរបស់យើង។ តេីមានអ្វីតបស្នងនូវសន្តានចិត្តដ៏ល្អរបស់បងប្អូនខ្មែរទាំងអស់គ្នា ដែលមាននៅចិត្តចែករំលែក ជួយគ្នានាពេលត្រូវការជំនួយនេះ?

នាងខ្ញុំមិនដេញដោលបន្ត មិនមានអត្ថន័យថា រឿងនេះតូចមិនធំនោះទេ។ គ្រាន់តែចង់ស្ងប់ស្ងាត់ និងមិនចង់ឲ្យរឿងរ៉ាវនេះវែងឆ្ងាយដល់ជីវភាពគ្រួសារ ឬប្រភពចំណូលរបស់គាត់ឡេីយ។ អ្វីដែលនាងខ្ញុំចង់បាន គឺ នឹងមិនចង់ឃេីញមានរូបភាព ឬសកម្មភាពណាមួយ បៀតបៀនស្ត្រី និងកុមារី ជាពិសេស សិល្បការនីណាមួយ កេីតឡេីងបន្តទៀតតាមរយៈ រូបភាពបែបនេះឡើយ។ សង្ឃឹមថាបងពិធីករ បានទទួលមេរៀនមួយនេះ នឹងកែប្រែកុំអោយមានរឿងនេះកើតឡើងម្តងទៀត។

សម្លេងមហាជន ដែលបានលេីកទឹកចិត្ត និងគាំទ្រដល់នាងខ្ញុំ ជាកំលាំងចិត្តដ៏ធំធេង ដែលឲ្យនាងខ្ញុំក្លាហាន តតាំងបាន នូវរឿងមួយដ៏យ៉ាប់យុឺនជាប់មកជាប់ខ្លួនរហូតមកមួយរយះនេះ។ ជឿថា បងប្អូននារីផ្សេងៗទៀតដែលធ្លាប់ជួបរឿងដូចគ្នានេះ អាចក្លាហាន និយាយចេញរកជំនួយដោយមិនខ្មាសអៀន យករឿងមួយនេះជាឧទាហរណ៍។
នាងខ្ញុំ សូមសន្យាថា នឹងប្រតិបត្តិខ្លួនល្អ និងប្រឹងប្រែងធ្វេីជាប្រជាជនល្អ សិល្បការនីល្អដេីម្បីបុព្វហេតុជាតិ និងផ្សព្វផ្សាយតំបនយទេសចរណ៍កម្ពុជាទៅកាន់បងប្អូនជនរួមជាតិ និងអន្តរជាតិអោយបានស្គាល់ពិវប្បធម៍ និងតំបន់អេកូទេសចរណ៍របស់យើង។

សេចក្តីគួរពុំគួរក្នុងសំណេរខាងលេី នាងខ្ញុំសូមពុកម៉ែបងប្អូន មេត្តា យោគយល់អធ្យាស្រ័យនូវរាល់ពាក្យពេជន៍ លេីសលោះខ្វះខាត។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ