ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមាន លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក ហ៊ុន សុធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន។

សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម ៖

ទី១- រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគា ដែលមានអតីតភាព យ៉ាងតិចការងារ ១០ឆ្នាំ ពុំទាន់ធ្លាប់ដែលទទួលបានគ្រឿងឥស្សរិយយស ដើម្បីលើកសំណើសុំ គោលការណ៍ផ្តល់ជូន។

ទី២-  ប្រជុំ ត្រួតពិនិត្យ ជ្រើសរើស និងវាយតម្លៃស្នើសុំផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រី ទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។

ទី៣- រៀបចំតារាងបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានត្រួត ពិនិត្យជ្រើសដើម្បីដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេចផ្ញើជូនទីស្តីការគណៈរដ្ឋមន្ត្រី។

និងទី៤- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ