អេស្ប៉ាញ៖ បើទោះជាសម្រាកអស់ជាច្រើនខែដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ក្រុមអ្នកមានបុណ្យ Barcelona នៅតែបន្តបង្ហាញទម្រង់លេងបានល្អ។ ជាក់ស្ដែងក្នុងការប្រកួត បើកឆាកក្របខណ្ឌ La Liga ត្រឡប់មកវិញ កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញ ក្លិបយក្សតំបន់កាតាឡាន់ បានលត់ក្រុមម្ចាស់ផ្ទះ Mallorcaយ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង០។

៤គ្រាប់របស់ក្រុមលោក Quique Setien បានរួមចណែកសំខាន់ ពីសំណាក់ម្ចាស់អាវលេខ១០ Lionel Messi ក្នុងនោះគេស៊ុតបាន១គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង។ ខណៈ៣គ្រាប់ទៀតធ្វើបានដោយ ខ្សែបម្រើ Arturo Vidal, Martin Braithwaite និង Jordi Alba។

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Barcelona បន្តឈរកំពូលតារាង La Liga ដោយមាន៦១ពិន្ទុក្នុងដៃ ប្រដេញពីក្រោយដោយក្រុមលេខ២Real Madrid យ៉ាងប្រកៀកប្រកិត ចំនួន៥ពិន្ទុ។

ជាមួយគ្នានេះ សម្រាប់ការប្រកួតសប្ដាហ៍ទី២៨កាលពីម្សិលក៏មានការប្រកួតចំនួន៣គូផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា៖

• RCD Espanyol 2-0 Deportivo Alves

• Celta Vigo 0-1 Villarreal

• Leganes 1-2 Real Valladolid

សូមទស្សនាវីដេអូខាងក្រោម៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ