អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃយ៉ាងលឿននៅភាគខាងជើងនៃទីក្រុង Los Angeles បណ្ដា លឲ្យមានការបញ្ជាជម្លៀសជាចាំបាច់សម្រាប់ប្រជាជនដែលស្នាក់នៅក្នុងផ្ទះប្រមាណ ៥០០គ្រួសា  ខណៈក្រុមពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងអណ្តាតភ្លើងដែលបានឆេះផ្ទៃដី ១០,០០០ ហិច តានៅព្រឹកព្រលឹម ។

ភ្លើងឆេះព្រៃនៅតំបន់ Lake Fire បានផ្ទុះឡើងនៅម៉ោងប្រហែល ៣ និង ៣០ នាទីរសៀលនៅជិត សហគមន៍ Lake Hughes ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីទីក្រុង Los Angeles ។អណ្តាត ភ្លើងដែលរីករាលដាលយ៉ាងឆាប់រហ័សបានឆាបឆេះផ្ទៃដីប្រមាណ ១០,០០០ ហិចតាក្នុងរយៈ ពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ ។

នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយនៅក្នុងបណ្ដាញ Twitter ថា “ទីភ្នាក់ងារជាច្រើនកំពុង ប្រយុទ្ធ ប្រឆាំងនឹងភ្លើងឆេះព្រៃនៅជិតតំបន់ Lake Hughes ក្នុងឧទ្យាន Angeles National Forest” ។

ផ្សែងដែលហ៊ុយចេញពីអណ្តាតភ្លើងត្រូវបានគេមើលឃើញរាប់សិបគីឡូម៉ែត្រពីទីតាំងនៃភ្លើងឆេះព្រៃ ។

ទន្ទឹមនោះអ្នកពន្លត់អគ្គីភ័យជាង ៣០០ នាក់ដែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងយន្តហោះត្រូវបានដា ក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះនេះ ។បន្ថែមពីនេះភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋគឺភ្លើងឆេះព្រៃនៅតំបន់ Camp Fire ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយបានសម្លាប់មនុស្ស ៨៦ នាក់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ