កាលពីយប់ថ្ងៃទី១៣ កក្កដា ម្សិលមិញនេះសមាជិក ២ រូបក្រុមតារាចម្រៀងពេញនិយមកូរ៉េ «iKON» Junhoe និង Jinhwan ត្រូវបានគេរាយការណ៍ថាជួបគ្រោះថ្នាក់ចរចារណ៍ នៅវេលាម៉ោង ៣ និង ៤០នាទីទៀបភ្លឺ ។

តាមការចុះផ្សាយរបស់ Exclusive បានឲ្យដឹងថា «រថយន្តដែលតារាចម្រៀងទាំង ២ រូបបានធ្វើដំណើរ ត្រូវបានរអិលទៅបុកនឹងជញ្ជាំងអែបផ្លូវ ដែលបណ្តាលឲ្យអ្នកទាំងពីរ និង តៃកុងឡានមានរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ» ។ប្រភពដដែលបានបន្តទៀតថា «មូលហេតុដែលធ្វើឲ្យឡានសមាជិក iKON ជួបឧបទ្ទវហេតុនេះកើតឡើងបណ្តាលមកពីអ្នកបើកបរផ្ទាល់របស់ពួកគេស្រវឹង ។ ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតអ្នកបើកបរនោះបន្តទៀត» ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ