ប៉ាគីស្ថាន៖ ក្រុមតាលីបង់និយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ២លើក ចូលមកក្នុងទឹកដីអាហ្វហ្កានីស្ថាន បណ្តាលឱ្យស្រ្តី ៥នាក់ និងកុមារ ៣នាក់ស្លាប់ ខណៈដែលអ្នក នាំពាក្យរបស់ក្រុមនេះចាត់ទុកថា ជាការរំលោភលើអធិបតេយ្យ។ នេះបើយោងតាមការ ចេញផ្សា យដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ្នកជិតខាងប៉ាគីស្ថាន បានស្តីបន្ទោសអាហ្វហ្កានីស្ថាន និងរកមុខអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនាពេលថ្មីៗនេះ ដោយនិយាយថាត្រូវបានធ្វើឡើងចេញពីទឹកដីអាហ្វហ្គានីស្ថាន ទោះបីជាក្រុមតាលីបង់ដែលកំពុងកាន់អំណាច បដិសេធរឿងនេះក្តី។

 

ក្នុងនោះស្រ្តី ៥នាក់ និងកុមារ ៣នាក់បានស្លាប់ នៅខេត្តភាគខាងកើតជាប់គ្នាពីររបស់អាហ្វហ្កានីស្ថានគឺ Khost និង Paktika។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់ លោក Zabiullah Mujahid បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «អាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យនណារម្នាក់ បង្កបញ្ហាសន្តិសុខ ដោយការប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានឡើយ»

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ